សម្តេចតេជោ៖ ការធ្វើពហិកាលើផលិតថៃត្រូវតែបន្ត ប៉ុន្តែមិនត្រូវជ្រុលនោះទេផលិតផលថៃផលិតនៅកម្ពុជាត្រូវបន្តប្រើ
ស្វាយរៀង៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើពហិកាលើផលិតថៃត្រូវតែបន្ត ប៉ុន្តែមិនត្រូវជ្រុលនោះទេ ផលិតផលថៃផលិតនៅកម្ពុជាត្រូវបន្តប្រើ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន
ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត
ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ
អង្គភាពនានាជុំវិញខេត្តស្វាយរៀង។
យោងតាមទិន្នន័យ បានបង្ហាញថា
ពេញមួយឆ្នាំនៃការបិទព្រំដែនជាមួយកម្ពុជា ថៃបាត់ចំណូល ២៨០ពាន់ លានបាត។
ការហូរចេញពលករខ្មែរ ក៏បានធ្វើឱ្យប៉ះពាល់ដល់ច្រវាក់ផលិតកម្មរបស់ថៃផងដែរ។
របាយការណ៍បានបង្ហាញដែរថា ប្រទេសជាប់ថៃ កម្ពុជា
ជាប្រទេសមានទំហំពាណិជ្ជកម្មជាមួយថៃធំជាងគេ៕

Post a Comment