លោក ស៊ី ជីនពីង ប្រាប់លោក ត្រាំ ថា បញ្ហាតៃវ៉ាន់បើចាត់ចែងមិនត្រឹមត្រូវ អាចឈានដល់ផ្ទុះជម្លោះរវាងកំពូលមហាអំណាចទាំងពីរ
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមានអំពីលទ្ធភាពនៃការផ្ទុះជម្លោះជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ហើយលោកបានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាវាគឺជាបញ្ហាដ៏សំខាន់បំផុតនៅក្នុងទំនាក់ទំនងចិន-អាមេរិក។
អំឡុងកិច្ចពិភាក្សាជាមួយលោក ត្រាំ
នៅទីក្រុងប៉េកាំង លោកប្រធានាធិបតីចិន បានលើកឡើងដូច្នេះថា «ប្រសិនបើបញ្ហាតៃវ៉ាន់ចាត់ចែងបានល្អ ទំនាក់ទំនងទ្វេភាគីជាទូទៅ
អាចបន្តមានស្ថិរភាព។ ប៉ុន្តែប្រសិនបើវាចាត់ចែងមិនបានល្អទេនោះ ប្រទេសទាំងពីរអាចប៉ះទង្គិចគ្នា
ឬថែមទាំងឈានដល់ការផ្ទុះជម្លោះតែម្តង ដែលនឹងរុញច្រានទំនាក់ទំនងចិន-អាមេរិកទាំងមូល
ទៅក្នុងស្ថានការណ៍ដ៏គ្រោះថ្នាក់»។
លោក ស៊ី បានបន្ថែមថា
ការប្រកាសឯករាជ្យដោយតៃវ៉ាន់ គឺមិនអាចត្រូវគ្នាឡើយ
ជាមួយសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយសន្តិភាពនៅច្រកសមុទ្រនេះ
គឺជាផលប្រយោជន៍រួមដែលប្រសើរជាងគេបង្អស់ រវាងចិននិងសហរដ្ឋអាមេរិក៕ (BBC)

Post a Comment