ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញសួរសុខទុក្ខឧត្តមសេនីយ៍ត្រី កែវ សុផល ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុនិងសហការី បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលមានជំងឺគ្រុនឈាម សម្រាកព្យាបាលនៅបន្ទប់លេខ២៤ គ្រែលេខ០២ (អគារតេជោព្យាបាលជំងឺកូវីដ-១៩) នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល។

 ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍បន្តមកសួរសុខទុក្ខ លោកនាយចំណង់ រិន ឆៃរ៉ាត់ សមាជិកកងអន្តរាគមន៍កងរាជអាវុធហត្ថចល័ត មានជំងឺគ្រុនឈាម សម្រាកព្យាបាលនៅបន្ទប់លេខ១១ គ្រែលេខ៦ និងឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀលនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជានិច្ចជាកាលតែងតែគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជួយសម្របសម្រួលដល់ការស្នាក់នៅព្យាបាលដោយមិនបង់ប្រាក់ឡើយ៕









 

Powered by Blogger.