ត្រាំ គំរាមថាសហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារជាថ្មីលើអ៊ីរ៉ង់ នៅប៉ុន្មានថ្ងៃខាងមុខ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកប្រហែលជាអាចនឹងបើក ការវាយប្រហារសាជាថ្មីលើអ៊ីរ៉ង់ បន្ទាប់ពីបានប្រកាសផ្អាកគម្រោងវាយប្រហារមួយដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីទុកផ្លូវសម្រាប់ កិច្ចចរចា។
ការអត្ថាធិប្បាយរបស់លោក ត្រាំ
ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរូបលោកបានផ្អាកគម្រោងវាយប្រហារលើអ៊ីរ៉ង់
ក្រោយមានសេចក្ដីរាយការណ៍ថ្មីមួយថាតេហេរ៉ង់ បានបញ្ជូនសំណើសន្តិភាពទៅឱ្យទីក្រុងវ៉ាស៊ីនតោន។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃអង្គារ
លោក ត្រាំ បានលើកឡើងថា «ខ្ញុំនៅសល់
ពេលតែមួយម៉ោងប៉ុណ្ណោះពីការសម្រេចចិត្តបើកការវាយប្រហារនៅថ្ងៃនេះ (ថ្ងៃអង្គារ)»។ តាមលោក ត្រាំ មេដឹកនាំអ៉ីរ៉ង់បានអង្វរសុំកិច្ចព្រមព្រៀងមួយ ហើយលោក
បន្ថែមថាការវាយប្រហារថ្មីមួយរបស់សហរដ្ឋអាមេរិកអាចនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខ
ប្រសិនបើមិនមានកិច្ចព្រមព្រៀងត្រូវបានឈានដល់ទេនោះ។
លោក ដូណាល់ ត្រាំ
កំពុងប្រឈមមុខនឹងសម្ពាធក្នុងស្រុកឱ្យបិទបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់
ដើម្បីឈានទៅរកការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈការឡើងថ្លៃតម្លៃប្រេងបានធ្វើឱ្យប្រជាប្រិយភាពលោកធ្លាក់ចុះទាបបំផុតមួយ
ក្នុងបរិបទដែលសហរដ្ឋអាមេរិកនឹងត្រូវរៀបចំការបោះឆ្នោតមុនអាណត្តិ
នៅខែវិច្ឆិកាខាងមុខនេះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់
សំណើសន្តិភាពថ្មីចុងក្រោយបំផុតមួយដែលតេហេរ៉ង់បានបញ្ជូនឱ្យសហរដ្ឋអាមេរិក ក្នុងនោះរួមមានការទាមទារឱ្យបិទបញ្ចប់សង្រ្គាម
នៅគ្រប់សមរភូមិទាំងអស់ក្នុងនោះរួមមានទាំងនៅលីបង់
ការដកកងទ័ពអាមេរិកចេញពីតំបន់ស្ថិតនៅក្បែរអ៉ីរ៉ង់ សំណងជួសជុលការខូចខាតបង្កឡើងដោយ
ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។
អ៉ីរ៉ង់ក៏ទាមទារផងដែរឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ច
បញ្ចេញទ្រព្យសម្បត្តិរបស់អ៉ីរ៉ង់ដែលត្រូវបាន បង្កក
និងបិទបញ្ចប់ការបិទខ្ទប់ដែនសមុទ្ររបស់សហរដ្ឋអាមេរិក។
សំណើសន្តិភាពរបស់អ៊ីរ៉ង់ខាងលើហាក់មិនមានអ្វីផ្លាស់ប្ដូរធំដុំពីសំណើមុនៗនោះទេ
ហើយដែលសំណើទាំងនោះត្រូវបានលោក ត្រាំ ទាត់ចោលកាលពីសប្ដាហ៍មុន ដោយហៅវាថាជាសំរាម៕ (Reuters)

Post a Comment