លោក ឡុង ឌីម៉ង់ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងគម្រោងបង្កើតរោងចក្រចំនួន២ នៅសង្កាត់អូរឧកញ៉ាហេង

 អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រផលិត និងផ្តុំដំឡើង បរិក្ខារដឹកជញ្ជូនរុញដោយ ដៃ និងបរិក្ខារសម្រាប់បោះជំរុំរបស់ក្រុមហ៊ុន ហុងរ៉ុនហ្វា (ខេមបូឌា) ម៉ាស៊ីនឺរី ឯ.ក. នៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម និងគម្រោងបង្កើតរោងចក្រផលិត និងកែច្នៃ គ្រឿងតុបតែង គ្រឿងសង្ហារិមធ្វើ ពីឈើ និងកែច្នៃឈើ របស់ក្រុមហ៊ុន ខេមបូឌាន ដុងជា វូដ ឯ.ក.នៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ។

នៅក្នុងឱកាសនោះលោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តបានធ្វើការណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដោយសម្របសម្រួលនីតិវិធី និងផ្តល់ការប្រឹក្សាជាប្រចាំ។

ជាមួយគ្នានោះលោកអភិបាលរងខេត្តក៏បានសំណូមពរឱ្យក្រុមហ៊ុនទី១.ព្យាយាមអូសទាញអ្នកវិនិយោគិនដទៃទៀត ឱ្យងាកមកពិចារណាបណ្តាក់ទុននៅខេត្តព្រះសីហនុ និងទី២.ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក និងកម្មករឱ្យបានត្រឹមត្រូវនិងទី៣.រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើនដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំងនោះផងដែរ៕













 

Powered by Blogger.