ក្រុមការងារត្រួតពិនិត្យពិសេសបន្តចុះបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ
តាកែវ-កំពង់ស្ពឺ៖ នៅថ្ងៃទី២០ -២១ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមការងារពិសេស សហការជាមួយមន្រ្តីស្ថានីយឃ្លាំងសម្បត្តិ ខេត្តតាកែវ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ២ ចន្លោះគ.មលេខ៨៦-៨៧ ស្រុកទ្រាំង ខេត្តតាកែវ និងនៅផ្លូវជាតិលេខ៣ ចន្លោះគ.មលេខ៤៥-៤៦ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ១១គ្រឿង ក្នុងនោះផ្ទុកលើសទម្ងន់អនុញ្ញាតចំនួន ៤គ្រឿង ចន្លោះពី៨តោនដល់២១តោន៕












Post a Comment