លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំកម្លាំងនគរបាល ចុះពិនិត្យស្ថានភាពភ្ញៀវទេសចរណ៍ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ

ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃអាទិត្យ ២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប អញ្ជើញដឹកនាំកម្លាំងនគរបាលខេត្ត ក្រុង និងគោលដៅប្រចាំការ ចុះពិនិត្យស្ថានភាពភ្ញៀវទេសចរណ៍ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងរមនីយដ្ឋានទេសចរណ៍ផ្សារក្តាម ស្ថិតក្នុងក្រុងកែប ខេត្តកែប៕








Powered by Blogger.