នគរបាលទេសចរណ៍ខេត្តកែប បន្តចុះណែនាំដល់ម្ចាស់លក់សំបុត្រទូកដឹកភ្ញៀវទេសចរណ៍ឱ្យចុះបញ្ជីឈ្មោះភ្ញៀវឲ្យបានត្រឹមត្រូវ និងផ្ទុកចំនួនមនុស្សតាមការកំណត់ ដើម្បីរក្សាសុខសុវត្ថិភាពជូនភ្ញៀវ
ទ្រី ហៀន
កែប៖ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលមកកម្សាន្តនៅតាមកោះនានាក្នុងមូលដ្ធានខេត្តកែប និងដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ភោគ សំអុន ស្នងការរងទទួលផែនដឹកនាំការងារនគរបាលទេសចរណ៍ បានដឹកនាំកម្លាំងការិយាល័យនគរបាលទេសចរណ៍ ចុះណែនាំដល់អាជីវករលក់សំបុត្រទូកដឹកភ្ញៀវទេសចរណ៍ នៅកំពង់ផែកោះទន្សាយ ឲ្យចុះបញ្ជីឈ្មោះភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឲ្យបានត្រឹមត្រូវ និងផ្ទុកចំនួនមនុស្សទៅតាមការកំណត់។លោកស្នងការរងនគរបាលខេត្ត ក៏បានបន្តចុះពិនិត្យ និងណែនាំដល់ម្ចាស់ទូក និងអ្នកបើកបរទូកសហគមន៍ ទូកដឹកភ្ញៀវទេសចរណ៍ទាំងអស់ ឲ្យបំពាក់អាវពោងសុវត្ថិភាព បំពាក់សម្ភារៈបរិក្ខារ និងឧបករណ៍ផ្សេងៗឲ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស រួមទាំងអ្នករួមដំណើរក៏ត្រូវពាក់អាវពោង ឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរទៅមក៕




Post a Comment