សម្ដេចតេជោ ហ៊ុន សែន៖ ចំណុចស្នូល នៃទំនាក់ទំនងកម្ពុជា និងកូរ៉េ គឺពាណិជ្ជកម្ម-វិនិយោគ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា មានប្រសាសន៍ថា ចំណុចស្នូល នៃទំនាក់ទំនង រវាងរវាងកម្ពុជា និងកូរ៉េ គឺពាណិជ្ជកម្ម និងការវិនិយោគ ។
លោក
ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងក្រោយសម្តេចតេជោ អនុញ្ញាតឱ្យលោក ផាក
ជូបុង ប្រធានក្រុមហ៊ុន Daejoo KC Group និងជាប្រធានសភាពាណិជ្ជកម្ម
និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ថា
តាមរយៈលោក ផាក ជូបុង ក្រុមអ្នកវិនិយោគ កូរ៉េកំពុង ស្វែងរកឱកាសបន្ថែមទៀត
ដើម្បីវិនិយោគនៅកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ហើយអ្វី
ដែលជាការកត់សម្គាល់សំខាន់នោះ គឺទៅលើស្វាយចន្ទី ។
សម្ដេចតេជោ
បានសម្ដែងការពេញចិត្ត ចំពោះការចាប់អារម្មណ៍ របស់អ្នកវិនិយោគកូរ៉េ ទៅលើ
ផ្នែកកសិកម្ម ពោលគឺស្វាយចន្ទី ដោយសម្ដេចបានរំលេចថា ប្រទេសកម្ពុជាមានផលិតផល
ជាច្រើនសម្រាប់ធ្វើការ វិនិយោគបន្តទៀត ជាពិសេសផលិតផលកសិកម្មដែលជាវត្ថុធាតុដើម។
សម្ដេចតេជោមានប្រសាសន៍បន្តថា អ្វីដែលកម្ពុជាត្រូវការ បន្ថែមនោះ
គឺអ្នកវិនិយោគដែលអាចកែច្នៃ កសិផលរបស់កម្ពុជា ដើម្បីយកទៅលក់ នៅទីផ្សារកូរ៉េផង
និងនៅលើទីផ្សារពិភពលោកផង ។
បើតាមអ្នកនាំពាក្យ
“សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ចំណុចស្នូលនៃទំនាក់ទំនងរវាងរវាងកម្ពុជា
និងកូរ៉េ គឺពាណិជ្ជកម្ម និងការវិនិយោគនេះឯង ។
ដូច្នេះតាមរយៈក្រុមអ្នកវិនិយោគរបស់កូរ៉េខាង មកកាន់ប្រទេសកម្ពុជា នៅពេលនេះ
នឹងជាឱកាសបន្ថែមទៀត ដើម្បីធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជា” ។
ជាមួយគ្នានេះ
សម្ដេចតេជោបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនង រវាងប្រទេសកម្ពុជា-កូរ៉េ ដែលពេលនេះ
ជាដៃគូយុទ្ធសាស្រ្តមួយគ្នា ហើយសម្ដេចតេជោសង្ឃឹមថា ទៅថ្ងៃខាងមុខ
ជាពិសេសក្នុងឱកាសខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនង
រវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញនោះ ប្រទេសទាំងពីរ នឹងអាចដើរដល់ជំហាន មួយទៀត
គឺការបង្កើតជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយគ្នា៕

Post a Comment