៤ខែដំបូង ឆ្នាំ២០២៦ កម្ពុជា នាំចេញអង្ករចំនួនជិត៤៧ ម៉ឺនតោន ទទួលបានចំណូលជាង ២៦៦ លានដុល្លារ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦៩ ៩០៩ តោន ដោយទទួលបានទឹកប្រាក់ជាង ២៦៦ លានដុល្លារសហរដ្ឋ ។
បើតាមសហព័ន្ធស្រូវអង្ករ
ការនាំចេញនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ ក្រុមហ៊ុន
ទៅកាន់គោលដៅចំនួន ៦០។ ក្នុងនោះនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១
បានបរិមាណអង្ករចំនួន ១២៦ ១០៨ តោន គិតជាទឹកប្រាក់ចំនួន ៨៥.៤៤
លានដុល្លារសហរដ្ឋអាមេរិក,
ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១២៩ ៣៣២ តោន
គិតជាទឹកប្រាក់ចំនួន ៧៥.៨៨ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ១៧៧ ៧៦១ តោន
គិតជាទឹកប្រាក់ចំនួន ៧២.១៤៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២២
ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី
ញ៉ូហ្សេឡេន។ល។ បានចំនួន ៣៦ ៧០៨ តោន គិតជាទឹកប្រាក់ចំនួន ៣២.៩១
លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករដែលបាននាំចេញមាន
អង្ករក្រអូបចំនួន ៥៨.៦៦% ប្រភេទអង្ករសគ្រាប់វែង ២១.៣៨% អង្ករចំហុយ ១.៦៩%
អង្ករសរីរាង្គចំនួន ០.៨៩% អង្ករបាក់គ្រប់ប្រភេទ ១៧.១៨% និងអង្ករផ្សេងៗចំនួន ០.២% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៦៨០ ៨៩១ តោនស្រូវសើម
ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៥៧៦.១០ លានដុល្លារសហរដ្ឋអាមេរិក៕



Post a Comment