និស្សិតកម្ពុជាបង្ហាញសមត្ថភាពលេចធ្លោប្រើប្រាស់បច្ចេកវិទ្យា AI គ្រប់គ្រងឧស្សាហកម្មកាត់ដេរ
ភ្នំពេញ៖ អគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនិស្សិតកម្ពុជា ដែលបង្ហាញជំនាញលេចធ្លោរបស់ខ្លួនលើឆាកអន្តរជាតិ នោះគឺការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហានៅក្នុងឧស្សាហកម្មកាត់ដេរ។ ខណៈពិភពលោកំពុងព្រួយបារម្ភពីគំនិតឆ្នៃប្រឌិតរបស់បច្ចេកវិទ្យា AI ដែលវាយលុក ស្ថាប័នការងារគ្រប់ទិសទី និងដណ្តើមទីផ្សាររបស់មនុស្ស។
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ
និស្សិតកម្ពុជាដែលមកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ICT) បានបង្ហាញភាពច្នៃប្រឌិតដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន
Huawei ដើម្បីគាំទ្រឧស្សាហកម្មកាត់ដេរតាមរយៈការរកឃើញកំហុសឆ្គងឆ្លាតវៃ
និងដំណោះស្រាយត្រួតពិនិត្យគុណភាព នៅក្នុងការប្រកួត Huawei ICT APAC វគ្គផ្តាច់ព្រ័ត្រតំបន់ នៅទីស្នាក់ការកណ្តាលអាស៊ាន ក្រុងហ្សាការតា
ក្នុងប្រទេសឥណ្ឌូនេស៊ី។
កម្មវិធីនេះក្រោមមូលនិធិអាស៊ាន និងរៀបចំដោយក្រុមហ៊ុន Huawei
មាននិស្សិតជាង ៨,៦០០នាក់មកពី ១៣ប្រទេស
ចូលរួមប្រកួតប្រជែងផ្នែកផ្លូវពពក ផ្លូវបណ្តាញ ផ្លូវកុំព្យូទ័រ និងនវានុវត្តន៍
ក្រោមវត្តមានរបស់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន
និងថ្នាក់ដឹកនាំទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ការផ្តល់អាទិភាពដល់ទេពកោសល្យរបស់យុវជន គឺជាប្រភពនៃភាពច្នៃប្រឌិត
នវានុវត្តន៍ និងស្មារតីសហគ្រិនភាពនៅក្នុងតំបន់។
ដូចដែលបានគូសបញ្ជាក់នៅក្នុងផែនការមេឌីជីថលអាស៊ានឆ្នាំ២០៣០
ទេពកោសល្យឌីជីថលគឺជាចង្វាក់បេះដូងនៃចក្ខុវិស័យ។ នេះជាការលើកឡើងរបស់ឯកឧត្តម កៅ
គឹមហួន។
សមិទ្ធផលរបស់និស្សិតកម្ពុជា រួមមាន៖ និស្សិត AUPP បានទទួលពានរង្វាន់នវានុវត្តន៍ AI
(ចំណាត់ថ្នាក់លេខ ២)
និងមានសិទ្ធិចូលរួមវគ្គផ្តាច់ព្រ័ត្រសកលនៅទីក្រុង Shenzhen ប្រទេសចិន
ក្នុងខែមិថុនានេះ, និស្សិត ITC បានពានរង្វាន់នវានុវត្តន៍
AI (ចំណាត់ថ្នាក់លេខ៣), និស្សិត AUPP
បានពានរង្វាន់បណ្តាញ (ចំណាត់ថ្នាក់លេខ៣), និងនិស្សិត
AUPP បានពានរង្វាន់ Cloud (ចំណាត់ថ្នាក់លេខ៣)។
ការប្រកួតប្រជែងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន របស់ក្រុមហ៊ុន Huawei
គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំសម្រាប់និស្សិត
និងគ្រូបង្រៀនមកពីសាកលវិទ្យាល័យ ដើម្បីប្រកួតប្រជែង និងផ្លាស់ប្តូរ
ឱ្យអ្នកចូលរួមពង្រឹងចំណេះដឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានរបស់ពួកគេ
បង្កើនជំនាញជាក់ស្តែង និងលើកកម្ពស់ការច្នៃប្រឌិតដោយប្រើប្រាស់បច្ចេកវិទ្យា
និងវេទិកាចុងក្រោយបំផុត៕

Post a Comment