យោធាអាមេរិក បើកការវាយប្រហារលើគោលដៅយោធានៅលើកោះ Kharg របស់អ៊ីរ៉ង់

វ៉ាស៊ីនតោន៖ យោងតាមសេចក្តីរាយការណ៍ពីគេហទំព័រព័ត៌មាន Axios ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នៅថ្ងៃអង្គារនេះ យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាស ទៅលើទីតាំងយោធានានានៅលើកោះ Kharg របស់ប្រទេសអ៊ីរ៉ង់។

គួរបញ្ជាក់ថា​ កោះ Kharg គឺជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់បំផុតមួយរបស់អ៊ីរ៉ង់ ដែលកន្លងមកត្រូវបានសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាត់ទុកជាគោលដៅយុទ្ធសាស្ត្រ ដើម្បីកាត់ផ្តាច់ប្រភពចំណូលសេដ្ឋកិច្ចរបស់ទីក្រុងតេហេរ៉ង់៕ (Reuters)



 

Powered by Blogger.