ប្រេងឆៅឡេីងថ្លៃដល់ជាង ១០០ដុល្លារក្នុងមួយបារ៉ែលវិញ ក្រោយ ត្រាំ ប្រកាសបិទច្រកសមុទ្រ Hormuz
បរទេស៖ តម្លៃប្រេង នៅថ្ងៃចន្ទនេះ បានកើនឡើងដល់ជាង ១០០ដុល្លារក្នុងមួយបារ៉ែល ខណៈកងទ័ពជើងទឹកអាមេរិកត្រៀមស្ទាក់ផ្លូវនាវាដឹកជញ្ជូននៅឯច្រកសមុទ្រ Hormuz ដែលអាចធ្វេីការនាំចេញប្រេងរបស់អ៊ីរ៉ង់ជួបការលំបាក។
តម្លៃប្រេងឆៅ Brent បានកើនឡើងជាង ៧ភាគរយ ដល់ ១០១.៩១ក្នុងមួយបារ៉ែល។ រីឯប្រេងឆៅអាមេរិក West
Texas មានតម្លៃ ១០៤.១៦ដុល្លារក្នុងមួយបារ៉ែល កើនឡើងជិត ៨ភាគរយ។
បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន
និងទីក្រុងតេហេរ៉ង់បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ប្រធានាធិបតី
ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានប្រកាសថា
កងទ័ពជេីងទឹកអាមេរិកនឹងចាប់ផ្តេីមការបិទខ្ទប់ច្រកសមុទ្រ Hormuz។
លោកបានបន្ថែមថា តម្លៃប្រេង
និងឧស្ម័នប្រហែលជានៅតែមានតម្លៃថ្លៃ
រហូតដល់ពេលបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក គឺនៅខែវិច្ឆិកា៕

Post a Comment