លោកឧត្តមសេនីយ៍ទោ ស ថេង ណែនាំដល់មន្ត្រីនគរបាលពេលចុះប្រតិបត្តិការក្នុងមូលដ្ឋានត្រូវបង្កើនការប្រុងប្រយ័ត្ន និងផ្តាំទៅដល់ក្រុមក្មេងទំនើងឱ្យបញ្ឈប់រាល់សកម្មភាពដែលខុសច្បាប់

ខេត្តពោធិ៍សាត់÷ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិសាត់ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នេះថា ដោយក្នុងមួយពេលរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានបញ្ហាដែលប្រឈមនៅពេលចុះប្រតិបត្តិការតាមបណ្តាលរាជធានី ខេត្តផ្សេងៗ។

ក្នុងន័យនេះ សូមកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងអធិការដ្ឋានទាំង៧ក្រុង/ស្រុក ត្រូវយកជាបទពិសោធន៍ ដោយរាល់ពេលចុះប្រតិបត្តិការក្នុងមូលដ្ឋានត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់។

លោកឧត្តមសេនីយ៍ទោ ស ថេង ក៏សូមផ្តាំទៅដល់ក្មេងទំនើង សូមបញ្ឈប់រាល់សកម្មភាពដែលខុសទៅនឹងច្បាប់ទាំងឡាយ និងសូមសហការពីបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ដោយរាយការណ៍មកសមត្ថកិច្ចក្នុងមូលដ្ឋាន ដើម្បីបង្ការបង្ក្រាបរាល់បទល្មើសផ្សេងៗអោយបានទាន់ពេលវេលា សូមអរគុណ៕



Powered by Blogger.