ក្រសួងវប្បធម៌ បញ្ចប់ការជួសជុល ព្រះវិហារបុរាណវត្តរកាកណ្ដាល អាយុកាលជាង ១០០ឆ្នាំ
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីពុទ្ធាភិសេកព្រះពុទ្ធរូប នៅព្រះវិហារបុរាណវត្តរកាកណ្ដាល ក្រោយបញ្ចប់ការជួសជុលជាស្ថាពរ។
ព្រះវិហារបុរាណវត្តរកាកណ្ដាលដែលមានអាយុកាលជាង
១០០ឆ្នាំ គឺជាសំណង់បេតិកភណ្ឌដ៏សំខាន់មួយដែលបង្ហាញពីស្ថាបត្យកម្ម
និងសិល្បៈខ្មែរក្នុងតំបន់ ស្ថិតតាមដងទន្លេមេគង្គ ក្នុងសង្កាត់រការកណ្តាល
ក្រុងក្រចេះ ខេត្តក្រចេះ។
គំនូរ និងចម្លាក់ដែលឆ្លាក់លេីឈេីយ៉ាងប្រណីត
នៃព្រះវិហារនេះ មានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ
និងស្ថាបត្យកម្មខ្មែរ។ ព្រះវិហារបុរាណនេះត្រូវបានជួសជុលដោយក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ ចំនួន០២លើក ដោយលេីកទី១ក្នុងខែកញ្ញា ឆ្នាំ២០០២ និងលេីកទី២
ក្នុងខែធ្នូ ឆ្នាំ២០២៥៕






Post a Comment