រុស្ស៉ី៖ ដេីម្បីបន្ធូរបន្ថយភាពតានតឹង អាមេរិកគួរតែឈប់និយាយពាក្យឱសានវាទដាក់អ៊ីរ៉ង់
មូស្គូ៖ នៅក្នុងការបង្ហាញក្តីសង្ឃឹមថាអាចនឹងបន្ធូរបន្ថយភាពតានតឹងជុំវិញសង្រ្គាមនៅមជ្ឈិមបូព៌ា រុស្ស៉ីបាននិយាយ ថា សហរដ្ឋអាមេរិកគួរតែបោះបង់ចោលការដាក់ឱសានវាទឱ្យអ៊ីរ៉ង់ និងកែប្រែស្ថានការណ៍ឱ្យត្រឡប់ទៅរកផ្លូវចរចា។
ក្រសួងការបរទេសរុស្ស៉ីបានចេញសេចក្តីអត្ថាធិប្បាយបែបនេះ
បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov បានសន្ទនាជាមួួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi។ ភាគីទាំងពីរអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដេីម្បីបញ្ចៀសសកម្មភាពណា
ដែលអាចបំផ្លាញឱកាសជំរុញផ្នែកនយោបាយ និងការទូតដើម្បីដោះស្រាយវិបត្តិនេះ
រួមទាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។
រុស្ស៉ីនិយាយថា
ខ្លួនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង ដេីម្បីផលប្រយោជន៍រយៈពេលវែង
និងភាពប្រក្រតីនៃស្ថានភាពនៅមជ្ឈិមបូព៌ា ដែលអាចសហរដ្ឋអាមេរិកអាចសម្របសម្រួលមកវិញបាន
តាមរយៈការឈប់ដាក់ថ្ងៃឱសានវាទ ហេីយត្រឡប់មករកផ្លូវចរចាវិញ៕

Post a Comment