លោកឧត្តមសេនីយ៍ទោ ចិន នី ដឹកនាំប្រជុំប្រចាំខែមេសា និងលើកទិសដៅបន្ត របស់ស្នងការដ្នាននគរបាលខេត្តត្បូងឃ្មុំ និងប្រគល់ម៉ូតូប្រើប្រាស់ថាមពលអគ្គីសនី ជូនអធិការដ្ឋាននគរបាលក្រុងស្រុក

ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការននគរបាលជាតិ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដកបទពិសោធន៍ ផែនការការពារពិធីបុណ្យសង្រ្កានចូលឆ្នាំថ្មី និងផ្សព្វផ្សាយផែនការការពារថ្នាក់ដឹកនាំជាន់ខ្ពស់ កិច្ចប្រជុំមានការចូលរួមពី លោក-លោកស្រី ស្នងការរង នាយការិយាល័យ និងអធិការ នៃអធិការដ្នានគរបាលក្រុង-ស្រុកទាំង៧ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និងលេខ៦១៧ និងមន្ត្រីពាក់ព័ន្ធ ។ 

ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ណែនាំដល់ កម្លាំងនគរបាលគ្រប់ជំនាញ អធិការដ្ឋាន និងនគរបាលការពារព្រំដែន ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របស់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងខេត្តត្បូងឃ្មុំ ដោយចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្មេងទំនើង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយអគ្គិភ័យ យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជាពិសេសការពារសន្តិសុខ សុវត្ថិភាព ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  ។

ចុងក្រោយលោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើ ថ្នាក់ដឹកនាំ ប្រធានអង្គភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់សុខទុក្ខ ជីវភាព សុខភាពរបស់កងកម្លាំងក្រោមឱវាទរួមនឹងគ្រួសារ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាព។

បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ លោកឧត្តមសេនីយ៍ទោស្នងការ បានប្រគល់នូវម៉ូតូដើរដោយថាមពលអគ្គីសនី ដែលជាអំណោយ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅតាមបណ្ដា អធិការដ្ឋាននគរបាល ក្រុង-ស្រុក ០៧៕

































Powered by Blogger.