ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសូត្រមន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ដោយ៖ ជឹម ទូច
ខេត្តរតនគិរី ៖ ក្នុងពិធីសំណេះសំណាល និង សូត្រមន្តដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តអគារA នារសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តទាំងអស់ដែលបានខិតខំបំពេញការងារ ទាំងកម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញា ខិតខំបំពេញតួនាទីភារកិច្ចក្នុងការបំរើកិច្ចការជូនបងប្អូនប្រជាពលរដ្ឋនូវសេវាសាធារណៈ និងការងារផ្សេងៗ ជាច្រើនទៀតជូនជាតិមាតុភូមិរ យ:ពេល១ឆ្នាំមកនេះ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្រ្តីគ្រប់រូប ត្រូវបង្កើនការសិក្សារៀនសូត្រនូវអ្វីដែលមានការខ្វះចន្លោះពីរៀមច្បង នឹងអ្នកជុំវិញខ្លួន ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ច។ ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវ បានជូនថវិកាដល់មន្រ្តី មន្ត្រីកិច្ចសន្យា ដែលបានចូលរួមក្នុង១នាក់៨០ពាន់រៀលផងដែរ។នៅរសៀលថ្ងៃដដែលនេះដែរ ក៏មានរៀបចំពិធីសូត្រមន្តព្រះសង្ឃចំនួន៩អង្គ ដោយមានអញ្ជើញចូលរួមពី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ ព្រមទាំង លោក-លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អស់លោ-លោកស្រី ជាប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដើម្បីប្រោះព្រហ្មលើករាសី សុំសេចក្តីសុខចំរុងចម្រើនពីទេវតាឆ្នាំថ្មី និងសុំនូវពរជ័យសិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី សូមជួយដល់ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការរដ្ឋបាលសាលា អាជ្ញាធរក្រុង/ស្រុក, ឃុំ/សង្កាត់ និងប្រជាពលរដ្ឋខេត្តរតនគិរី ឱ្យជួបតែសេចក្តីសុខចម្រើនទទួលបានជោគជ័យបន្ថែមទៀត នៅគ្រប់ភារកិច្ចរបស់ខ្លួន។
ជាមួយគ្នានេះ ក៏មានការសម្តែង របាំត្រុដិ បណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកនូវពរជ័យសិរី មង្គលឆ្នាំថ្មី ជូនដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្ត បំពេញការងារភារកិច្ចឆ្នាំថ្មីបានទទួ ជោគ
ជ័យផងដែរ ៕







Post a Comment