សហរដ្ឋអាមេរិក ប្រកាសពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ តែការបិទខ្ទប់នៅតែបន្ត
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ បាននិយាយថារូបលោកនឹងពន្យារបទឈប់បាញ់ជាមួយអ៉ីរ៉ង់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងផុតសុពលភាព ដើម្បីអនុញ្ញាតឱ្យប្រទេសទាំង២បន្តកិច្ចចរចាសន្តិភាពស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងកំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក រង្គោះរង្គើរ។
ដោយដកថយពីការគំរាមទម្លាក់គ្រាប់បែកជាថ្មីលើអ៊ីរ៉ង់
លោក ត្រាំ
បានឱ្យនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាលោកបានយល់ព្រមទទួលយកសំណើពីប៉ាគីស្ថាន ដែលកំពុងជួយសម្របសម្រួល
កិច្ចចរចាសន្តិភាពក្នុងសង្រ្គាមអូសបន្លាយពេលជាង៧សប្ដាហ៍
ដើម្បីផ្អាកការវាយប្រហារលើអ៊ីរ៉ង់
សំដៅទុកពេលឱ្យមេដឹកនាំរបស់ពួកគេបញ្ជូនសំណើមួយដើម្បីបញ្ចប់សង្រ្គាម។ លោក ត្រាំ
មិនបានបញ្ជាក់ថាតើការពន្យារបទឈប់បាញ់នេះមានសុពលភាពយូរប៉ុនណានោះទេ។ ម្យ៉ាង ការប្រកាសរបស់លោក
ត្រាំ ត្រូវបានគេមើលឃើញថាមានលក្ខណៈឯកតោភាគី ហើយភ្លាមៗ គេមិនទាន់ច្បាស់ថាតើអ៊ីរ៉ង់
ឬអ៊ីស្រាអែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក
នឹងឯកភាពលើការពន្យារបទឈប់បាញ់ឬក៏យ៉ាងណានោះដែរ?
លើសពីនេះទៅទៀតនោះ លោក ត្រាំ
ក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកនឹងនៅតែបន្តបិទខ្ទប់កំពង់ផែអ៊ីរ៉ង់
ជាទង្វើមួយដែលថ្នាក់ដឹកនាំអ៊ីរ៉ង់ចាត់ទុកថាជាសកម្មភាពសង្រ្គាម។
តាមទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់
អ៊ីរ៉ង់មិនបានស្នើសុំពន្យារបទឈប់បាញ់នោះទេ
ហើយបានគំរាមជាថ្មីថានឹងទម្លុះការបិទខ្ទប់របស់ សហរដ្ឋអាមេរិកដោយប្រើកម្លាំងបាយ៕ (Reuters)

Post a Comment