លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានអញ្ជើញដឹកនាំពង្រឹងការងារការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ត្តកែប៖ នៅថ្ងៃពុធ ១៣រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប អញ្ជើញដឹកនាំចុះពង្រឹងការងារតាមគោលដៅដែលបានរៀបចំពង្រាយតាមផែនការលេខ ១៨/២៦ ផ.ក របស់ស្នងការដ្ឋាននគរបាលខេត្តកែប ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងការធ្វើដំណើរឆ្លងកាត់ជិតឆ្ងាយ ដំណើរកម្សាន្ត តាមទីប្រជុំជន ទីវត្តអារាម គោលដៅលេងល្បែងប្រជាប្រិយខ្មែរ និងតាមរមនីយដ្ឋានទេសចរណ៍ ទូទាំងខេត្ត ដើម្បីធានាបានពុំមានការកកស្ទះចរាចរណ៍ សុខសុវត្ថិភាព និងរបៀបរៀបរយ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

ស្នងការដ្ឋាននគរបាលខេត្តកែប សូមអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ចរាចរណ៍ បើកបរដោយស្មារតីទទួលខុសត្រូវ ។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ ខណៈកម្លាំងសមត្ថកិច្ចយើង បានដាក់ចេញវិធានការបង្ការ និងត្រៀមជួយសង្គ្រោះរួចជាស្រេចផងដែរ៕











Powered by Blogger.