ត្រាំ ប្រកាសដំឡើងពន្ធ ៥០ភាគរយ លើបណ្តាប្រទេសដែលផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នាថ្ងៃពុធ បានថ្លែងថា ប្រទេសណាក៏ដោយដែលបានផ្គត់ផ្គង់អាវុធយោធាដល់ប្រទេសអ៊ីរ៉ង់ នឹងត្រូវប្រឈមមុខនឹងការដំឡើងពន្ធគយចំនួន ៥០ ភាគរយ ភ្លាមៗដោយគ្មានការលើកលែងឡើយ។
ការប្រកាសដាក់ពន្ធគយនេះ
ត្រូវបានមេដឹកនាំអាមេរិករូបនេះធ្វើឡើងតាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម
ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ
បន្ទាប់ពីមានការយល់ព្រមលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយទីក្រុងតេអេរ៉ង់ (Tehran)៕ (Reuters)

Post a Comment