ដេីមសប្តាហ៍ តម្លៃប្រេងហក់ឡេីងដល់ជាង ១១០ដុល្លារក្នុងមួយបារ៉ែល
ពិភពលោក៖ តម្លៃប្រេងបានហក់ឡើងខ្ពស់ នាថ្ងៃចន្ទ ទី៦ ខែមេសានេះ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យ Easter ចុងសប្តាហ៍ ខណៈ សង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់បន្តរំខានដល់ការផ្គត់ផ្គង់ប្រេងពិភពលោក។
គិតត្រឹមម៉ោងជួញដូរនាពេលព្រឹក តម្លៃប្រេងឆៅ Brent
បានកេីនឡេីង ២.២ភាគរយ ដល់ ១១១.៤៣ដុល្លារក្នុងមួយបារ៉ែល។
រីឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកេីនឡេីង
២.៧ភាគរយ ដល់ ១១៤.៥៧ក្នុងមួយបារ៉ែល។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
កាលពីថ្ងៃអាទិត្យ បានគំរាមកំណត់គោលដៅរោងចក្រថាមពលរបស់អ៊ីរ៉ង់
រួមទាំងស្ពាននៅថ្ងៃអង្គារស្អែកនេះ ប្រសិនបើច្រកសមុទ្រ Hormuz
មិនត្រូវបានបើកឡើងវិញ៕

Post a Comment