ការចាប់ខ្លួនលោកផ្កាយបី-ផ្កាយពីរ និងស្ត្រីម្នាក់ ដោយ ACU កំពុងបង្ករការភ្ញាក់ផ្អើល
ភ្នំពេញ÷ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមន្ត្រីថ្នាក់ខ្ពស់ចំនួន៣នាក់ រួមមានផ្កាយបីម្នាក់ ផ្កាយពីរម្នាក់ និងស្ត្រីម្នាក់ នៅថ្ងៃទី១៩ មេសា ២០២៦ ដែលកំពុងបង្កការភ្ញាក់ផ្អើលខ្លាំងក្នុងសង្គម។
មន្ត្រីផ្កាយបីម្នាក់ ជាអគ្គនាយករងអន្តោប្រវេសន៍ និងផ្កាយពីរម្នាក់ ជាស្នងការរងនគរបាលភ្នំពេញ ត្រូវបាន ACU ឃាត់ខ្លួន ប៉ុន្តែមូលហេតុច្បាស់លាស់នៅមិនទាន់បង្ហាញជាផ្លូវការ។ ព្រោះជាមន្ត្រីថ្នាក់ខ្ពស់ មានឥទ្ធិពល និងពាក់ព័ន្ធស្ថាប័នសំខាន់ៗ ធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង និងចែករំលែកព័ត៌មានយ៉ាងលឿន។រឿងនេះកំពុងរង់ចាំការបញ្ជាក់ផ្លូវការពី ACU — តើមានអ្វីលាក់លៀមពីក្រោយ?

Post a Comment