បេសកជនអ៊ីរ៉ង់នៅ UN អះអាងថាជនស៊ីវិលអ៊ីរ៉ង់ ១៣៣២នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាម
បរទេស៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បានឱ្យដឹងថាជនស៊ីវិលអ៊ីរ៉ង់យ៉ាងហោច ១៣៣២នាក់បានស្លាប់មកទល់នឹងពេលនេះ នៅក្នុងសង្រ្គាមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ហើយរាប់ពាន់នាក់ផ្សេងទៀតបានរងរបួស។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ
ទី៦ ខែមីនា ឆ្នាំ២០២៦ នៅឯអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក លោក Iravani
ក៏បានអះអាងដែរថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមានចេតនាកំណត់គោលដៅលើជនស៊ីវិល
ខណៈអ៊ីរ៉ង់វាយប្រហារលើគោលដៅយោធា មិនមែនជនស៊ីវិលនោះទេ។ ប៉ុន្តែសហរដ្ឋអាមេរិក និងអ៊ីស្រាអែល
បានច្រានចោលការអះអាងបែបនេះ។
តាមលោក Iravani អ៊ីរ៉ង់ក៏មិនមែនកំពុងវាយប្រហារលើផលប្រយោជន៍របស់បណ្ដាប្រទេសក្បែរខាងនោះដែរ និងកំពុងបើកការស៊ើបអង្កេតលើការចោទប្រកាន់ដែលថាអ៊ីរ៉ង់ បានវាយប្រហារលើទីតាំងមិនមែនយោធា៕ (Reuters)

Post a Comment