អភិបាលស្រុកកំពង់ត្រាច ចុះដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋផ្ទាល់ និងពិនិត្យការបិទផ្សាយទិន្នន័យក្បាលដី
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុក ក្នុងការបម្រើសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អូន ខន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រាច បានដឹកនាំក្រុមការងារបច្ចេកទេស ចុះបេសកកម្មសំខាន់ពីរក្នុងពេលតែមួយ ដើម្បីជំរុញការចុះបញ្ជីដីធ្លី និងដោះស្រាយ ក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងបេសកកម្មទាំងពីររួមមាន៖ ១. ពិនិត្យការបិទផ្សាយទិន្នន័យក្បាលដីជាលក្ខណៈប្រព័ន្ធ ដោយក្នុងដំណាក់កាលដំបូង លោកអភិបាលស្រុកបានអញ្ជើញចុះពិនិត្យមើលដំណើរការ ការបិទផ្សាយទិន្នន័យក្បាលដី នៅក្នុងតំបន់វិនិច្ឆ័យ ស្ថិតនៅទីតាំង វត្តឧទុម្ពរកំពង់ត្រាច ដើម្បីធានាថា ការចុះបញ្ជីដីធ្លីមានតម្លាភាព និងត្រឹមត្រូវតាមបច្ចេកទេស និង ការបិទផ្សាយនេះអនុញ្ញាតឱ្យម្ចាស់ដីអាចមកពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ព្រំប្រទល់ និងទំហំដីរបស់ខ្លួនឱ្យបានច្បាស់លាស់ មុននឹងឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ជាផ្លូវការ និងទី២. ចុះជួបពលរដ្ឋផ្ទាល់ ដើម្បីដោះស្រាយបញ្ហាប្រឈម។
ជាមួយគ្នានេះ រដ្ឋបាលស្រុកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងតំបន់វិនិច្ឆ័យ
សូមអញ្ជើញមកពិនិត្យទិន្នន័យឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងការខុសឆ្គងណាមួយនៅពេលអនាគត៕





Post a Comment