ត្រាំ គំរាមវាយប្រហារលើកោះ Kharg របស់អីរ៉ង់ជាថ្មី និងទាមទារលក្ខខណ្ឌចរចាដ៏តឹងរ៉ឹង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបើកការវាយប្រហារបន្ថែមទៀតទៅលើកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ ខណៈដែលលោកបានអះអាងថា ខ្លួននៅមិនទាន់ត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្គ្រាមដែលកំពុងបង្កការរាំងស្ទះដល់ច្រកសមុទ្រ ហ័រមូស (Hormuz) និងធ្វើឱ្យទីផ្សារថាមពលពិភពលោកធ្លាក់ក្នុងភាពវឹកវរនោះទេ។
ក្នុងបទសម្ភាសន៍កាលពីថ្ងៃសៅរ៍ លោក ត្រាំ
បានអះអាងថា ការវាយប្រហាររបស់អាមេរិកបាន «កម្ទេចទាំងស្រុង» លើភាគច្រើននៃកោះនេះទៅហើយ ប៉ុន្តែលោកបានព្រមានយ៉ាងចាស់ដៃថា «យើងអាចនឹងវាយប្រហារវាពីរបីដងទៀត ដើម្បីភាពសប្បាយរីករាយ»។ ការលើកឡើងនេះ គឺជាការបង្កើនកម្រិតសង្គ្រាមយ៉ាងខ្លាំងក្លា
ខណៈកន្លងមកលោកធ្លាប់អះអាងថា
អាមេរិកគ្រាន់តែតម្រង់គោលដៅលើទីតាំងយោធានៅលើកោះនេះតែប៉ុណ្ណោះ។ សកម្មភាពនេះ
បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់សង្គ្រាម
ដែលបានសម្លាប់មនុស្សជាង ២,០០០នាក់រួចទៅហើយនោះ
ត្រូវជួបនឹងភាពជាប់គាំង។
ទោះបីជាលោក ត្រាំ
បានដាក់លក្ខខណ្ឌតឹងរ៉ឹងជាច្រើន
រួមទាំងការទាមទារសិទ្ធិជ្រៀតជ្រែកក្នុងការជ្រើសរើសមេដឹកនាំអ៊ីរ៉ង់
និងការរំសាយកម្មវិធីនុយក្លេអ៊ែរ ក៏ដោយ ក៏លោកបានបង្ហើបប្រាប់ NBC
ថា ទីក្រុងតេហេរ៉ង់ហាក់ចង់ធ្វើកិច្ចព្រមព្រៀងដែរ ប៉ុន្តែ «លក្ខខណ្ឌនៅមិនទាន់ល្អគ្រប់គ្រាន់នៅឡើយ»។
ក្នុងបទសម្ភាសន៍ដដែល លោក ត្រាំ បានបង្កការភ្ញាក់ផ្អើលដោយលើកឡើងពីលទ្ធភាពដែលថា
មេដឹកនាំកំពូលថ្មី លោក Mojtaba Khamenei អាចនឹងត្រូវបានសម្លាប់
ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានចេញមុខបដិសេធភ្លាមៗ
ដោយអះអាងថា លោក Khamenei នៅមានសុខភាពល្អពេញលេញ
និងកំពុងដឹកនាំស្ថានភាពរដ្ឋដដែល៕

Post a Comment