កងទ័ពជើងទឹកអាមេរិក ថាការអមដំណើរនៅច្រកសមុទ្រ Hormuz មិនទាន់អាចធ្វើបានទេ ក្នុងពេលនេះ
វ៉ាស៊ីនតោន៖ ចាប់តាំងពីធ្វើសង្រ្គាមលើអ៊ីរ៉ង់ កងទ័ពជើងទឹកអាមេរិក បានបដិសេធការស្នើសុំពីសំណាក់ឧស្សាហកម្មដឹកជញ្ជូននានា ឱ្យជួយអមដំណើរដើម្បីការពារឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយនិយាយថា ហានិភ័យនៃការវាយប្រហារគឺខ្ពស់ពេកសម្រាប់ពេលនេះ។
ប្រភពក្នុងឧស្សាហកម្មដឹកជញ្ជូនបាននិយាយថា
កងទ័ពជើងទឹកអាមេរិក តែងធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ជាមួយភាគីឧស្សាហកម្មដឹកជញ្ជូន
និងប្រេង ហើយបាននិយាយថា អំឡុងពេលប្រជុំទាំងនោះ ថាខ្លួនមិនអាចផ្តល់ការអមដំណើរ
សម្រាប់ពេលបច្ចុប្បន្នបានឡើយ។
ប្រភពមួយសុំមិនបញ្ចេញអត្តសញ្ញាណ និយាយថា
ឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវទឹក បានស្នើស្ទើរតែរាល់ថ្ងៃ
ឱ្យកងទ័ពជើងទឹកជួយអមដំណើរឆ្លងកាត់ច្រកសមុទ្រមួយនេះ។ គិតត្រឹមថ្ងៃអង្គារ
មិនមានការផ្លាស់ប្តូរណាមួយទេ ដោយកងទ័ពជើងទឹកនិយាយថា ការអមដំណើរអាចធ្វើទៅបាន
លុះត្រាតែហានិភ័យនៃការវាយប្រហារថយចុះ។
ការបដិសេធនេះ ឆ្លុះបញ្ចាំងពីភាពផ្ទុយស្រឡះ
ពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាសហរដ្ឋអាមេរិក ត្រៀមខ្លួនផ្តល់ការអមដំណើរដោយកងទ័ពជើងទឹក
នៅពេលមានតម្រូវការ ខណៈការនាំចេញប្រេងពីមជ្ឈិមបូព៌ាកំពុងរងគ្រោះខ្លាំង
ខណៈដែលមាននាវាច្រើនគ្រឿងហើយបាននូវរងការវាយប្រហារ ឆ្មាំបដិវត្តន៍បាននិយាយថា
អ៉ីរ៉ង់នឹងបាញ់ទៅលើនាវាណាមួយដែលព្យាយាមឆ្លងកាត់៕ (Reuters)

Post a Comment