ក្រុមហ៊ុន ភីស ភេត្រូលៀម បង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ខ្លួន ស្ថិតក្នុងស្រុកស្ទឹងហាវ

 អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum  CambodiaCo., LTD ) ដែលមានឯកឧត្តម ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ជាសហស្ថាបនិកបានបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងស្រុកស្ទឹងហាវខេត្តព្រះសីហនុ ដែលជាជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុនក្នុងស្រុកមួយនេះលើវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈ។

ពិធីបញ្ចុះបឋមសីលាសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ធ្វើឡើងនៅព្រឹកថ្ងៃ១០ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្នុងនោះលោកអភិបាលរងខេត្ត បានថ្លែងនូវការអបអរសាទរចំពោះដំណើរការសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈនេះដែលនឹងរួមចំណែកបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគ អ្នកវិនិយោគិនក្នុងស្រុក។

  បើតាមអ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ មានទុន វិនិយោគប្រមាណ ៧.៥ លានដុល្លាអាមេរិក និងមានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ អ្នកឧកញ៉ាបន្ថែមថា អត្ថប្រយោជន៍នានាចេញគម្រោងនេះ រាប់ចាប់ពីការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, និងការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន ហើយគម្រោងនេះក៏និងរួមចំណែកយ៉ាងសំខាន់លើការធានាសន្តិសុខ និងស្ថិរភាពនៃការផ្គត់ផ្គង់ឥន្ធនៈនៅកម្ពុជាផងដែ៕














Powered by Blogger.