ម៉ាក្រុង ប្រកាសបញ្ជូននាវាចម្បាំង ២គ្រឿង ទៅកាន់សមុទ្រក្រហម ក្នុងបេសកកម្មរបស់ EU
នីកូស៊ី៖ នាថ្ងៃចន្ទ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថា បារាំងនឹងបញ្ជូននាវាចម្បាំងប្រភេទ Frigate ចំនួន ២គ្រឿង ដើម្បីចូលរួមក្នុងបេសកកម្មដែនសមុទ្រ «Aspides» របស់សហភាពអឺរ៉ុប (EU) នៅតំបន់សមុទ្រក្រហម។
ការប្រកាសនេះធ្វើឡើងក្រោយកិច្ចប្រជុំរវាងលោក
ម៉ាក្រុង ជាមួយប្រធានាធិបតីសាយប្រឺស លោក Nikos Christodoulides និងនាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis នៅលើកោះសាយប្រឺស។
លោក ម៉ាក្រុង បានបញ្ជាក់ថា បេសកកម្មនេះគឺ «ដើម្បីការពារសុវត្ថិភាពសុទ្ធសាធ»
និងជាការអមដំណើរនាវាពាណិជ្ជកម្មឆ្លងកាត់តំបន់ដែលមានហានិភ័យខ្ពស់។
លោកបានសង្កត់ធ្ងន់ថា បេសកកម្មនេះនឹងត្រូវរៀបចំឡើងដោយមានការសហការគ្នាយ៉ាងជិតស្និទ្ធ
រវាងបណ្តាប្រទេសទាំងក្នុង និងក្រៅទ្វីបអឺរ៉ុប។
សូមជម្រាបថា
ការដាក់ពង្រាយនាវាចម្បាំងបន្ថែមនេះ ធ្វើឡើងស្របពេលដែលស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា
និងច្រកសមុទ្រសំខាន់ៗកំពុងស្ថិតក្នុងភាពតានតឹងខ្លាំង
ដោយសារជម្លោះសង្គ្រាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល និងប្រទេសអ៊ីរ៉ង់
កំពុងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខដែនសមុទ្រ និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក៕ (Reuters)

Post a Comment