តម្លៃប្រេងធ្លាក់ចុះ ក្រោយលោក ត្រាំ ប្រកាសថាសង្រ្គាមជាមួយអ៊ីរ៉ង់នឹងបិទបញ្ចប់ឆាប់ៗ
ឌូបៃ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បានគំរាមបង្កើនការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ ប្រសិនបើតេហេរ៉ង់បិទខ្ទប់ការដឹកជញ្ជូនប្រេង ចេញពីតំបន់មជ្ឈិមបូព៌ា បើទោះជាលោកបានព្យាករថាសង្រ្គាមនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗក៏ដោយ។
ការព្រមានរបស់លោក ត្រាំ
កើតមានឡើងចំពេលមានការព្រួយបារម្ភថាការបង្ហាញការគាំទ្ររបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ចំពោះមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់
លោក Mojtaba
Khamenei ជាសញ្ញាមួយបង្ហាញថាអ៊ីរ៉ង់មិនមែនកំពុងត្រៀមលក្ខណៈចុះញ៉មក្នុងពេលឆាប់ៗនោះទេ។
លោក ត្រាំ
បាននិយាយថាសហរដ្ឋអាមេរិកបានបង្កការខាតបង់ធ្ងន់ធ្ងរលើ កងទ័ពអាកាស
និងកងទ័ពជើងទឹករបស់អ៊ីរ៉ង់
ហើយថែមទាំងបានព្យាករទៀតផងថាសង្រ្គាមអាចនឹងបិទបញ្ចប់មុនពេល៤សប្ដាហ៍
ជាកាលបរិច្ឆេទមួយដែលលោកបានកំណត់
បើទោះជាលោកមិនបានកំណត់ថាតើជ័យជម្នះនឹងមានទម្រង់បែបណាក៏ដោយ។
លោក ត្រាំ
ក៏បានព្រមានផងដែរថាការវាយប្រហាររបស់សហរដ្ឋអាមេរិកនឹងត្រូវបានបង្កើន ប្រសិនបើអ៊ីរ៉ង់ព្យាយាមបិទខ្ទប់ការធ្វើចរាចរណ៍របស់កប៉ាល់ដឹកប្រេងឆ្លងកាត់តាម
ច្រកសមុទ្រ Hormuz។ «យើងនឹងវាយពួកគេឱ្យធ្ងន់ជាទីបំផុត
រហូតមិនឱ្យពួកគេ ឬអ្នកណាផ្សេងអាចជួយឱ្យពួកគេងើបឡើងវិញ»។
នេះជាការព្រមានរបស់លោក ត្រាំ។
ប៉ុន្តែ ជាការឆ្លើយតប
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថានឹងមិនអនុញ្ញាតឱ្យប្រេងសូម្បីតែមួយលីត្រត្រូវបានដឹកចេញពីតំបន់មជ្ឈិមបូព៌ា
ប្រសិនការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលនៅតែបន្ត។ «យើងគឺជាអ្នកកំណត់ទីបញ្ចប់នៃសង្រ្គាម»។
នេះបើតាមអ្នកនាំពាក្យម្នាក់របស់កងកម្លាំងឆ្មាំបដិវត្តន៍។
សូមជម្រាបថា សម្ដីតែប៉ុន្មានម៉ាត់របស់លោក
ត្រាំ ដែលថាសង្រ្គាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់ក្នុងពេលឆាប់ៗ
បានធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ។ បន្ទាប់ពីឡើងថ្លៃដល់ ១១៩ដុល្លារក្នុងមួយ បារែល
តម្លៃប្រេងអាមេរិកបានធ្លាក់ចុះអស់៥ភាគរយមកនៅត្រឹម ៨៦ដុល្លារក្នុងមួយបារែល
ខណៈប្រេងអន្តរជាតិប្រភេទ Brent ក៏បានធ្លាក់ថ្លៃ៣.៥ភាគរយផងដែរ
មកនៅត្រឹម ក្រោម ៨៩ដុល្លារក្នុងមួយបារែល៕ (Reuters)

Post a Comment