ការស្ទង់មតិនៃ CGTN៖ សម្លឹងឃើញពីស្ថិរភាពនៃការរំពឹងទុកនិងគ្រឹះនៃភាពប្រាកដប្រជាតាមរយៈវេទិកា Boao

បរទេស៖ វេទិកា Boao សម្រាប់អាស៊ីក្នុងឆ្នាំចាប់ផ្តើមអនុវត្តផែនការ ៥ ឆ្នាំទី ១៥ របស់ចិនទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង  ក្នុងបរិបទដែលសភាពការណ៍អន្តរជាតិមានភាពរង្គោះរង្គើ  ប្រទេសចិនដែលតែងតែផ្តោតលើការអភិវឌ្ឍបានក្លាយជាការរំពឹងទុកដែលកាន់តែសុវត្តិភាព អាចពឹងផ្អែកបាន និងមានស្ថិរភាពផែនការ ៥ ឆ្នាំទី ១៥ របស់ចិនបានដាក់ចេញតារាងពេលវេលានិងផែនទីបង្ហាញផ្លូវសម្រាប់ការរំពឹងទុកនេះ។  

បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើបណ្តាញ អ៊ីនធឺណិតពិភពលោក ជាលទ្ធផលបានឱ្យដឹងថា  អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៤,៩ %  សម្គាល់ឃើញថា ស្ថិរភាពនិងនិរន្តរភាពនៃនយោបាយបានក្លាយជាការមានប្រៀបដ៏ច្បាស់លាស់ខាងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន។

ការស្ទង់មតិនេះបានធ្វើតាមគេហទំព័រភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់និងភាសារុស្ស៊ីនៃ CGTN ក្នុងរយៈពេល ២៤ ម៉ោងមានអ្នកប្រើអ៊ីនធឺណិតចំនួន ១១៤៩៣ បានចូលរួមបោះឆ្នោតនិងបញ្ចេញមតិ៕



Powered by Blogger.