សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រយៈពេលពីរថ្ងៃក្រោមប្រធានបទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»។
ពិធីបើកកិច្ចប្រជុំកំពូលនាព្រឹកថ្ងៃនេះ
ក៏មានការអញ្ជើញចូលរួមពីសំណាក់បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោក ចូអ៊ី ខនសិបសិន
ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង
ប្រធានសភាពាណិជ្ជកម្មកម្ពុជា
និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា
ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អ្នកធ្វើធុរកិច្ចជាតិ
និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦
គឺជាវេទិកាដ៏មានសារសំខាន់ប្រចាំឆ្នាំ
ដែលនឹងជជែកពិភាក្សាពីការធ្វើធុរកិច្ចរវាងអាស៊ាន និងកម្ពុជា
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន
និងការស្វែងរកនូវកាលានុវត្តភាពថ្មីៗបន្តទៀត។
បន្ទាប់ពីពិធីបើកជាផ្លូវការនាព្រឹកថ្ងៃនេះទៅ
កិច្ចប្រជុំកំពូលនឹងបន្តជាមួយវេទិកានៃកិច្ចពិភាក្សា
និងចែករំលែកនូវព័ត៌មាននានាពីមន្ត្រីជាន់ខ្ពស់របស់កម្ពុជា
ក៏ដូចជាអ្នកធ្វើធុរកិច្ច។
កិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច
នឹងផ្តោតលើសក្តានុពលអាស៊ាន និង «យុទ្ធសាស្ត្រកម្ពុជា»
ដោយលើកយកប្រធានបទសំខាន់ៗមួយចំនួនមកជជែកពិភាក្សា៕

Post a Comment