សហរដ្ឋអាមេរិក ពិចារណាលើការបញ្ជូនទ័ពថ្មើរជើងបន្ថែម ១០ ០០០នាក់ ទៅកាន់មជ្ឈិមបូព៌ា
វ៉ាស៊ីនតោន៖ សារព័ត៌មានអាមេរិក Wall Street Journal នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាសហរដ្ឋអាមេរិកកំពុងពិចារណាលើការបញ្ជូនកងទ័ពថ្មើរជើង បន្ថែម ១០ ០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅចំពោះមុខកិច្ចចរចាជាមួយអ៊ីរ៉ង់។
ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីនៃក្រសួងការពារជាតិអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ
Wall
Street Journal បានឱ្យដឹងថាកងទ័ពខាងលើទំនងជានឹងរួមបញ្ចូលទាំងកងទ័ពថ្មើរជើង
និងរថពាសដែក បន្ថែមពីលើកងពលលោតឆត្រយោងទី៨២
ដែលត្រូវបានដាក់ពង្រាយរួចទៅហើយទៅកាន់តំបន់មជ្ឈិមបូព៌ា។
ការបញ្ជូនកងទ័ពបន្ថែមនេះដែរមានគោលបំណងផ្ដល់ឱ្យ លោកប្រធានាធិបតីអាមេរិក ដូណាល់
ត្រាំ នូវជម្រើសយោធាបន្ថែ។
តាមក្រុមអ្នកជំនាញ
ការដាក់ពង្រាយកងទ័ពឆត្រយោងទី៨២
គឺមានគោលដៅលើផលប្រយោជន៍យុទ្ធសាស្ត្រមួយចំនួនរបស់អ៉ីរ៉ង់ តួយ៉ាងដូចជាកោះ Kharg
ក្នុងតំបន់ឈូងសមុទ្រពែក្ស។ តែទោះជាបែបនេះក្ដី Wall Street
Journal បានកត់សម្គាល់ថាវាមិនច្បាស់ថាតើកងទ័ពថ្មើរជើងបន្ថែមខាងលើនឹងត្រូវបានបញ្ជូនទៅកាន់ទីណា
ឬត្រូវឈរជើងនៅទីកន្លែងណានោះទេ៕

Post a Comment