ព្រឹទ្ធសភា ចេញប្រកាសព័ត៌មានស្តីពី «ជំនួបភិភាក្សារវាង ប្រធានគណៈកម្មាធិការទី៥ ព្រឹទ្ធសភា និងឯកឧត្តម នេត្រ ភក្ត្រា
អត្ថបទ៖ មុនីឧត្តម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មាធិការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណ:កម្មការទី៥) បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំអមដំណើរ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
នៅក្នុងជំនួបពិភាក្សាការងារនាឪកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន លេខាធិការ សមាជិកគណៈកម្មាធិការទាំង១០ នៃព្រឹទ្ធសភា សមាជិកខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ធានព្រឹទ្ធសភាផងដែរ។បន្ទាប់ពីជួបប្រជុំពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មាធិការទី៥ នៃរដ្ធសភា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះបទអន្តរាគមន៍ ការឆ្លើយបំភ្លឺ និងការផ្លាស់ប្តូរទស្សនៈលើវិស័យព័ត៌មាន ដែលជាយុត្តិសាស្ត្ររបស់ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមជារដ្ធមន្ត្រី ជាមួយនិងសមិទ្ធផលផ្លែផ្កាដែលសម្រេចបានក្នុងឆ្នាំ២០២៥ និងការដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៦ ដែលជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ និងបុរេសកម្ម និងជាបច្ច័យយ៉ាងសំខាន់ក្នុងការបន្តការពារផលប្រយោជន៍ជាតិ និងប្រជាជន៕












Post a Comment