នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរស្រីលង្កា សម្លាប់មនុស្សយ៉ាងហោច ៨០នាក់
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេកសេត បានប្រកាសនាថ្ងៃពុធនេះថា នាវាមុជទឹកអាមេរិកបានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ IRIS Dena មួយគ្រឿង នៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងស្រីលង្កា ដោយប្រើប្រាស់គ្រាប់តូពីដូ (Torpedo) ដែលលោកចាត់ទុកថាជា «ការស្លាប់ដោយស្ងៀមស្ងាត់បំផុត»។
អនុរដ្ឋមន្ត្រីការបរទេសស្រីលង្កា បានបញ្ជាក់ថា
មនុស្សយ៉ាងហោចណាស់ ៨០នាក់ បានស្លាប់ក្នុងហេតុការណ៍នេះ ខណៈនាវារងគ្រោះកំពុងធ្វើដំណើរត្រឡប់ពីឥណ្ឌាឆ្ពោះទៅអ៊ីរ៉ង់វិញ
បន្ទាប់ពីទើបបញ្ចប់ការចូលរួមសមយុទ្ធកងទ័ពជើងទឹកនៅតំបន់ឈូងសមុទ្រ Bengal
ចន្លោះថ្ងៃទី១៨ ដល់២៥ ខែកុម្ភៈ។
ការវាយប្រហារដ៏សាហាវនេះ
គឺជាការបញ្ជូនសារព្រមានដ៏ច្បាស់លាស់មួយរបស់ទីក្រុងវ៉ាស៊ីនតោន និងបង្ហាញពីការពង្រីកវិសាលភាពតាមប្រមាញ់កងទ័ពជើងទឹកអ៊ីរ៉ង់
ទោះបីជាស្ថិតក្នុងដែនទឹកអន្តរជាតិក៏ដោយ៕ (Reuters)

Post a Comment