អ៊ីស្រាអែល ប្រកាសចាប់យកតំបន់ភាគខាងត្បូងលីបង់ ខណៈក្រុមហេសបូលឡា ថានឹងតស៊ូដល់ទីបញ្ចប់
ហ៊្សេរុយសាឡិម៖ អ៊ីស្រាអែល បានប្រកាសថានឹងកាន់កាប់ភាគខាងត្បូងលីបង់ ដោយរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានហៅទីនោះថាជាតំបន់សន្តិសុខ ហើយវាបានសបញ្ជាក់ឱ្យឃើញពីចេតនាដំបូងរបស់អ៊ីស្រាអែល ក្នុងការដណ្តើមយកជិត ១០ភាគរយនៃទឹកដីលីបង់។
ក្នុងកិច្ចប្រជុំជាមួយអគ្គសេនាធិការយោធា លោក Katz
និយាយថា កងកម្លាំងអ៊ីស្រាអែល នឹងគ្រប់គ្រងទីតាំងស្ពានដែលនៅសេសសល់
និងតំបន់សន្តិសុខរហូតដល់ Litani ដែលជាទន្លេប្រសព្វនឹងសមុទ្រមេឌីទែរ៉ាណេ
ចម្ងាយប្រហែល ៣០គីឡូម៉ែត្រភាគខាងជើងនៃព្រំដែនអ៊ីស្រាអែល។
សមាជិកសភាជាន់ខ្ពស់ហេសបូលឡានៅលីបង់ លោក Hassan
Fadlallah បាននិយាយថា
រាល់ការកាន់កាប់របស់អ៉ីស្រាអែលលើភាគខាងត្បូងទន្លេ Litani នឹងត្រូវប្រឈមចំពោះស្ថានភាពតស៊ូជម្នះ។
លោកបានប្រាប់រ៉យទ័រថា «យើងគ្មានជម្រើសអ្វីក្រៅពីប្រឈមមុខនឹងការឈ្លានពាននេះ
ហើយក្រាញននៀលដល់ទីបញ្ចប់»។
សូមជម្រាបថា អ៊ីស្រាអែលបានឈ្លានពានលីបង់ម្តងហើយម្តងទៀត
ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗ ហើយបានកាន់កាប់ភាគខាងត្បូងរហូតដល់ឆ្នាំ ២០០០។
ចាប់តាំងពីថ្ងៃទី១៣ ខែមីនា អ៊ីស្រាអែលបានបំផ្លាញស្ពានចំនួន ៣នៅលើទន្លេ Litani
និងវាយកម្ទេចផ្ទះនៅតាមភូមិព្រំដែន ដោយនិយាយថា
វាជាយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូលឡា៕ (Reuters)

Post a Comment