មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំមន្ត្រីក្រោមឪវាទចុះសួរសុខទុក្ខ លោកស្រីវរសេនីយ៍ត្រី វង្ស សុវណ្ណនី អតីតជានាយទាហាន នៃកងរាជអាវុធហត្ថខេត្តដែលចូលនិវត្តន៍
ដោយ : ទ្រី ហៀន
ខេត្តតាកែវ ៖ នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកនាយការិយាល័យ ក្រុមការងារយេនឌ័រ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ ចុះសួរសុខទុក្ខលោកស្រីវរសេនីយ៍ត្រី វង្ស សុវណ្ណនី ជាអតីតនាយទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវដែលចូលនិវត្តន៍នៅគេហដ្ឋានភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
នៅក្នុងឱកាសនេះដែរ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បាននាំយកថវិកាផ្ទាល់ខ្លួន និងគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន÷-ថវិកាចំនួន៥០០,០០០រៀល
-អង្ករចំនួន ៥០គីឡូក្រាម
-ទឹកបរិសុទ្ធចំនួន ៥កេស
-ភេសជ្ជៈស្ទីងចំនួន ៥កេស
-ទឹកសុីវអុីវចំនួន ៥យួរ
-ទឹកត្រីចំនួន ៥យួរ
ដើម្បីប្រគល់ជូនលោកស្រីវរសេនីយ៍ត្រី វង្ស សុវណ្ណនី ផងដែរ៕






Post a Comment