ការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ សម្លាប់មនុស្សកើនលើស១១០០នាក់ ក្នុងនោះកុមារជិត២០០នាក់

វ៉ាស៊ីនតោន៖ អង្គការសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា បានរាយការណ៍ថា ជនស៊ីវិលកើនដល់១១១៤នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីអាមេរិកនិងអ៊ីស្រាអែល បានរួមគ្នាបើកប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា ហើយបង្កជាសង្រ្គាមរីករាលដាលនៅមជ្ឈិមបូព៌ា។

អង្គការ HRANA បានបន្ថែមថា តួលេខខាងលើរាប់បញ្ចូលកុមារ១៨៣នាក់ ដែលភាគច្រើនមានអាយុក្រោម ១០ឆ្នាំ។ បើតាម HRANA ការវាយប្រហារមួយចំនួនរបស់អាមេរិកនិងអ៊ីស្រាអែល ត្រូវបានរាយការណ៍ថា ចំលើទីតាំងស៊ីវិលដែលការពារដោយ​ច្បាប់មនុស្សធម៌អន្តរជាតិ ដូចជាសាលារៀននិងមន្ទីរពេទ្យ ជាដើម៕ (CNN)



Powered by Blogger.