អ៊ីរ៉ង់ ថា មនុស្សស្លាប់កើនដល់៧៨៧នាក់ ចាប់តាំងពីផ្ទុះសង្រ្គាមជាមួយអាមេរិក និងអ៊ីស្រាអែល
តេហេរ៉ង់៖ អង្គការអឌ្ឍចន្ទក្រហមនៃប្រទេសអ៊ីរ៉ង់ នាថ្ងៃអង្គារ ទី៣ ខែមីនា បានឱ្យដឹងថា មនុស្សកើនលើស៧៨០ នាក់ហើយ ត្រូវបានសម្លាប់នៅទូទាំងសាធារណរដ្ឋអ៉ីស្លាមមួយនេះ ចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាមផ្លូវអាកាសរបស់ពួកគេប្រឆាំងអ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុន។
អឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានប្រកាសពីតួលេខនេះ
នៅលើវែបសាយរបស់ខ្លួន។ ប្រភពដដែល បានអះអាងថា គិតចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក
ការវាយប្រហារតាមផ្លូវអាកាស របស់អាមេរិកនិងអ៊ីស្រាអែល បានកើតមាននៅទីក្រុងចំនួន១៥៣
និងទីតាំងច្រើនជាង៥០០កន្លែងទូទាំងប្រទេសអ៊ីរ៉ង់ ក្នុងការវាយប្រហារសរុបជាង១០០០លើក។
ឆ្លើយតបការវាយប្រហារមកលើប្រទេសរបស់ខ្លួន អ៊ីរ៉ង់បាននិងកំពុងវាយបកសងសឹកវិញ
ដោយបាញ់មីស៊ីលនិងដ្រូនលើអ៊ីស្រាអែល ព្រមទាំងបណ្តាប្រទេសអារ៉ាប់
ដែលមានមូលដ្ឋានទ័ពអាមេរិក៕

Post a Comment