សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី២៧ ទិវានយោបាយទឹក ៤ មីនា ២០០០-៤ មីនា ២០២៦
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរខួបលើកទី២៧ ទិវានយោបាយទឹក ៤ មីនា ២០០០-៤ មីនា ២០២៦។
ទិវានយោបាយទឹក
គឺជាទិវាជាតិដ៏សំខាន់មួយរបស់កម្ពុជា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៤
ខែមីនា ដើម្បីលើកកម្ពស់ការគ្រប់គ្រង ប្រើប្រាស់
និងអភិរក្សធនធានទឹកកសិកម្មឱ្យមានប្រសិទ្ធភាព។
ទិវានេះផ្តោតលើការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ការពារទឹកស្អាត
និងការអភិវឌ្ឍប្រព័ន្ធស្រោចស្រព៕


Post a Comment