សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ការ៉ាស់សាំង កុំដំឡើងថ្លៃប្រេងសាំង ខណៈនៅមជ្ឈិមបូព៌ាកំពុងមានសង្គ្រាម

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់ការ៉ាស់សាំងទាំងអស់ កុំដំឡើងថ្លៃប្រេងសាំង ខណៈបច្ចុប្បន្ននេះ នៅមជ្ឈិមបូព៌ាកំពុងមានសង្គ្រាមផ្ទុះឡើង។

 ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ត្រូវតាមដានឱ្យជាប់ចំពោះការប្រែប្រួលលើបញ្ហាប្រេងឥន្ធនៈ និងបរិមាណនៃការនាំចូលថា តើមានប្រទេសណាមួយមានបិទការនាំចេញដែរឬទេ? ដើម្បីចាត់វិធានការបន្ទាន់ គ្រប់គ្រងឱ្យទាន់សភាពការណ៍ក្នុងការប្រើប្រាស់ក្នុងប្រទេស និងការគ្រប់គ្រងតម្លៃ។

 ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានណែនាំឱ្យទប់ឱ្យបាននូវការដំឡើងថ្លៃសាំង ព្រោះប៉ះពាល់ប្រជាពលរដ្ឋ ដែលជាប្រើប្រាស់ ហើយម្ចាស់ការ៉ាសសាំងទាំងអស់ ចូលរួមអនុវត្តជាមួយ ស្ថាប័នរបស់រាជរដ្ឋាភិបាល។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំបានទទួលព័ត៌មាន ពីកន្លែងខ្លះ ការ៉ាស់ខ្លះ នៅបាត់ដំបង ថា ដំឡើងដល់ ៤០០០ ឬ ៦០០០រៀល ក្នុងមួយមីត្រ សុំឱ្យធ្វើមិចគ្រប់គ្រង ហើយសុំអំពាវនាវឱ្យម្ចាស់ការ៉ាស់សាំងទាំងអស់ សុំធ្វើយ៉ាងមិច កុំឆ្លៀតឱកាសដំឡើងហួសហេតុ វាប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ របស់យើងសុំអោយក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធតាមមើលទៅលើកិច្ចការងារនេះ»៕



Powered by Blogger.