ប្រធានាធិបតីអ៊ីរ៉ង់ ដាក់លក្ខខណ្ឌចំនួន៣ ដើម្បីបិទបញ្ចប់សង្រ្គាម
តេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ បានដាក់លក្ខខណ្ឌចំនួន៣ ដើម្បីបិទបញ្ចប់សង្រ្គាម ក្នុងនោះរួមមានការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ សំណងជួសជុលការខូចខាត និងការធានាយ៉ាងរឹងមាំពីអន្តរជាតិប្រឆាំងនឹងការឈ្លានពានជាថ្មីណាមួយ នៅពេលអនាគតលើអ៊ីរ៉ង់។
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក Pezeshkian ក៏បានអះអាងដែរថារូបលោកបានបើកកិច្ចពិភាក្សាជាមួយមេដឹកនាំរុស្ស៉ី
និងប៉ាគីស្ថាន។ លោកបន្ថែមដូច្នេះថា «ខ្ញុំសូមបញ្ជាក់ឡើងវិញពីការប្ដេជ្ញារបស់អ៊ីរ៉ង់ចំពោះសន្តិភាពក្នុងតំបន់។
មធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្រ្គាមដែលបង្កឡើងដោយរបប Zionist (អ៊ីស្រាអែល) និងសហរដ្ឋអាមេរិក នោះគឺការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់
សំណងជួសជុលការខូចខាត និងការធានាយ៉ាងរឹងមាំពីអន្តរជាតិ
ប្រឆាំងនឹងការឈ្លានពានជាថ្មីណាមួយ នៅពេលអនាគតលើអ៊ីរ៉ង់»។
បើតាមក្រុមមន្ត្រីអ៊ីរ៉ង់បានអះអាងថា
ជម្លោះកំពុងរាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក
បើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ
ដែលបានសម្លាប់មនុស្សយ៉ាងហោច ១២០០នាក់ ក្នុងនោះរួមមានទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali
Khamenei និងមនុស្ស ១០ ០០០នាក់ផ្សេងទៀតរងរបួស៕

Post a Comment