កូរ៉េខាងត្បូង ប្រកាសដំឡើងថ្លៃប្រេងឥន្ធនៈ ចំពោះមុខវិបត្តិដោយសារសង្រ្គាមមជ្ឈិមបូព៌ា
សេអ៊ូល៖ កូរ៉េខាងត្បូង នឹងដំឡើងថ្លៃប្រេងឥន្ធនៈមួយកម្រិតទៀត ដែលមានប្រសិទ្ធភាព ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រនេះតទៅ ប៉ុន្តែនឹងពង្រីកការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈ ដើម្បីសម្រាលបន្ទុកអ្នកប្រើប្រាស់ពីការប្រឈមមុខនឹងបញ្ហា ដែលកើតចេញពីសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Koo
Yun-cheol បាននិយាយថា
អត្រាប្រតិបត្តិការសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ នឹងកើនឡើងដល់លើសពី ៨០ភាគរយ
ហើយតម្លៃកំណត់តាមរដូវកាលនៃរោងចក្រថាមពលធ្យូងថ្ម នឹងត្រូវលុបចោល
ខណៈសង្រ្គាមមជ្ឈិមបូព៌ាដែលកំពុងអូសបន្លាយ បានអង្រួនទីផ្សារថាមពលសកល
និងសេដ្ឋកិច្ចកូរ៉េខាងត្បូង។
កូរ៉េខាងត្បូង
បានដាក់ឱ្យកំណត់តម្លៃថ្មីលើប្រេងឥន្ធនៈ ក្នុងរយៈពេលពីរសប្តាហ៍ម្តង។ តាមលោក Koo
ដើម្បីកុំឱ្យមានតម្លៃថ្លៃពេក ការកាត់បន្ថយពន្ធលើប្រេង
នឹងពង្រីកដល់ ១៥ភាគរយសម្រាប់ប្រេងសាំង និង ២៥ភាគរយសម្រាប់ប្រេងម៉ាស៊ូត។
កូរ៉េខាងត្បូង
ក៏គ្រោងទិញយកមូលបត្របំណុលនៃក្រសួងហិរញ្ញវត្ថុ ដែលមានតម្លៃ ៥ទ្រីលានវ៉ុន ឬ
៣.៣២ពាន់ លានដុល្លារផងដែរ ដើម្បីរក្សាស្ថិរភាពទីផ្សារ និងប្តូរយកមូលបត្រឥណទានថែមទៀត
ដោយប្រើថវិកាចំណូលដែលនៅសេសសល់របស់រដ្ឋ៕ (Reuters)

Post a Comment