«បរិស្ថាន»ជាកត្តាគន្លឹះក្នុងការទាក់ទាញដល់ភ្ញៀវទេសច និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ
អត្ថបទ : ទ្រីហៀន
ខេត្តកែប÷ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានសង្កត់ធ្ងន់ថា«បរិស្ថានជាកត្តាគន្លឹះក្នុងការទាក់ទាញដល់ភ្ញៀវទេសច និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ» ដោយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ធ អាជីវករ និងភ្លៀវទេសចរ មានការចូលរួមសម្អាតអនាម័យ និងបោះចោលសំរាមឲ្យបានត្រឹមត្រូវ ដើម្បីទីក្រុងស្អាត នៅតាមរមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចឱ្យបានល្អ។ការថ្លែងដូច្នេះក្នុងឱកាសដែលអញ្ជើញជាអធិបតីនៅក្នុងពិធីអបអរសាទរទិវាជាតិ ទីក្រុងស្អាត លើកទី៣ ឆ្នាំ២០២៦ នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦ ម្សិលមិញនេះ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ជាការពិតណាស់«ការរក្សាបរិស្ថាន» គឺជាកត្តាដ៏សំខាន់បំផុត ដើម្បីឱ្យទីក្រុងស្អាតប្រកបដោយនិរន្តរភាព, ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក (Reduce), ការប្រើប្រាស់ឡើងវិញ (Reuse) និងការកែច្នៃ (Recycle) គឺជាគន្លឹះ។ ទីក្រុងស្អាតត្រូវដើរទន្ទឹមទឹកមុខញញឹម និងតម្លៃសមរម្យ ហើយបរិស្ថានស្អាតទាក់ទាញភ្នែក ប៉ុន្តែបដិសណ្ឋារកិច្ចល្អទាក់ទាញបេះដូងភ្ញៀវឱ្យចង់ត្រឡប់មកវិញ៕






Post a Comment