រដ្ឋមន្ត្រី ហួត ហាក់៖ បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ជាឱកាសបង្ហាញសក្តានុពលទេសចរណ៍តាមដងទន្លេ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ
មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រីជាថ្នាក់ដឹកនាំ
និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍សរុបចំនួន ៥០រូប។
អង្គប្រជុំបានស្តាប់សេចក្តីរាយការណ៍ពីលោក
លោកស្រីប្រធានអនុគណៈកម្មការ
និងលេខាធិការដ្ឋានអំពីការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យទន្លនេះ
ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា កម្មវិធី ទីតាំងកម្មវិធី ស្តង់ពិព័រណ៌
ទស្សនីយភាពសិល្បៈ កម្មវិធីវប្បធម៌ សាសនា កីឡា មនុស្សធម៌ សិក្ខាសាលា
ការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍
ដើម្បីធានាឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ក្នុងស្មារតីសាមគ្គីភាព
និង ទេសចរណ៍ផ្សារភ្ជាប់ទឹកដី៕








Post a Comment