ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ជួបសំណេះសំណាល សួរសុខទុក្ខកងរាជអាវុធហត្ថចូលនិវត្តន៍
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅវេលានៅព្រឹក ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុហត្ថខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះជួបសំណេះសំណាល សួរសុខទុក្ខដល់គ្រួសារកងរាជអាវុធហត្ថ របួសពិការ និងទីទាល់ក្រ ព្រមទាំងយោធិន នៃកងរាជអាវុធហត្ថ មានជំងឺសម្រាកព្យាបាល និងអតីតយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ដែលមានជីវភាពខ្វះខាត ចំនួន១០គ្រួសារ និងនាំយកនូវសម្ភារឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនដល់គេហដ្ឋាន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
សូមបញ្ជាក់ផងដែរថា អំណោយឧបត្ថម្ភ ០១គ្រួសារ ទទួលបាន រួមមាន៖ អង្ករ ០២បាវ ស្មើនឹង៤០គីឡូក្រាម, មីខ្លាឃ្មុំ ចំនួន ០២កេសតូច, ទឹកត្រី ចំនួន ០១យួរ, ទឹកស៊ីអុីវ ចំនួន ០១យួរ, ទឹកសុទ្ធ ចំនួន០១កេស, ថវិកា ចំនួន៤០០,០០០រៀលផងដែរ៕






Post a Comment