សិង្ហបុរី ព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកពាក់ព័ន្ធនឹងសកម្មភាពយោធាអ៊ីស្រាអែល

សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរី បានចេញការព្រមាននៅថ្ងៃអង្គារ ទី២៤ ខែមីនានេះថា ភាពជាប់ពាក់ព័ន្ធនៅក្នុងអង្គការ ដែលមានទំនាក់ទំនងជាមួយយោធាអ៊ីស្រាអែល ដូចជាអង្គការ Sar-El នឹងមិនអាចទទួលយកបានឡើយ ក្រោមលក្ខខណ្ឌបច្ចុប្បន្ន ហើយអាចទាញឱ្យមានចំណាត់ការផ្លូវច្បាប់។

សេចក្តីប្រកាសរួមរវាងក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិសិង្ហបុរី កត់សម្គាល់ថា គេហទំព័រអង្គការ Sar-El មានសរសេរពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ ក្នុងការគាំទ្រយោធាអ៊ីស្រាអែល IDF ហើយថាអ្នកស្ម័គ្រចិត្តរបស់ខ្លួន គឺបានធ្វើការរួមគ្នាជាមួយ IDF។ ក្រសួងបញ្ជាក់ថា វិធានការនឹងត្រូវធ្វើឡើងក្រោមច្បាប់ ប្រឆាំងនរណាម្នាក់ដែលពាក់ព័ន្ធនឹងសកម្មភាព ដែលត្រូវបានរកឃើញថាប៉ះពាល់ដល់សន្តិសុខ និងផលប្រយោជន៍ជាតិសិង្ហបុរី៕ (CNA)



Powered by Blogger.