រដ្ឋមន្រ្តីបរិស្ថានគាំទ្រការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ
ភ្នំពេញ៖ នៅក្នុងការអនុញ្ញាតទទួលជួបជាថ្មី ជាមួយក្រុមព្រៃឡង់ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ ស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូ សហគមន៍ប្រជាពលរដ្ឋ ចូលរួមចំណែកការងារអាទិភាពរបស់ក្រសួងបរិស្ថានជាពិសេសការទិសដៅរួម ពង្រីកវិសាលភាពគម្របព្រៃឈើឱ្យបានច្រើន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងអនុលោមតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ ការអភិវឌ្ឍប្រកបដោយចីរភាព។





Post a Comment