លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃអាទិត្យ ទី២៩ មីនា ២០២៦ បានអញ្ជើញសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយរងរបួស អំឡុងពេលបំពេញការងារ កាលពីថ្ងៃទី២៦ មីនា ២០២៦។
លោកជំទាវបណ្ឌិត
ក៏បានពាំនាំនូវសារសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី
ជូនដល់សាមីខ្លួន និងក្រុមគ្រួសារ ជាការលើកទឹកចិត្ត
និងជូនពរដល់យោធិនកំពុងសម្រាកព្យាបាល ឆាប់ជាសះស្បើយ និងជំរុញដល់គ្រូពេទ្យ
មើលថែទាំពួកគាត់ឱ្យបានដិតដល់ជាទីបំផុត
ដើម្បីពួកគាត់អាចត្រឡប់ទៅកាន់គេហដ្ឋានវិញឆាប់ៗ៕


Post a Comment