អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គឥដ្ឋលេខ៥ នៅខាងលិចប្រាង្គកណ្តាលនៃប្រាសាទបាគង
ខេត្តសៀមរាប៖ អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គឥដ្ឋលេខ៥ នៅកំពែងទី១ នាទិសខាងលិចប្រាង្គកណ្តាលនៃប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយតួប្រាសាទទាំងមូល ចាប់ពីខឿនរហូតទៅដល់កំពូល ត្រូវការសង្គ្រោះជាបន្ទាន់។
លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ប្រាង្គលេខ៥ត្រូវជួសជុលជា២ដំណាក់កាល។ ដំណាក់កាលទី១ ក្នុងឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរា ផ្តើមជួសជុលនៅជ្រុងខាងកើត និងខាងជើង ចាប់ពីខឿន និងជណ្តើរ មានទំហំ៩០ម៉ែត្រក្រឡា។ រីឯផ្ទៃជញ្ជាំង រហូតដល់កំពូលនៃប្រាង្គឥដ្ឋនេះមានទំហំ១៦០ម៉ែត្រក្រឡា ដោយត្រូវប្រើរយៈពេល៦ខែ។





Post a Comment